The Sunsports ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី ទាំងពីរគឺ Juventus និង AC Milan ត្រូវបានគេដឹងថា បានចូលរួមជាមួយនឹងក្លឹប
Barcelona ដែរដើម្បីធ្វើការចរចានាំយកកីឡាករ Antonio Rudiger ពីក្លឹបតោខៀវ Chelsea៕
ការប្រជែងគ្នានេះធ្វើឡើង នៅក្រោយពេលដែលមានលេច ឬដំណឹងថាក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំ របស់លោក Frank Lampard គឺមិនមានផែនការដើម្បី
រក្សាទុកកីឡាករអាល្លឺម៉ង់រូបនេះឡើយ ហើយរំពឹងថា នឹងអាចអនុញ្ញាតិឲ្យគាត់ ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងសិនមុនការទិញដូរ ដែលអាចមានតម្លៃខ្លួន ប្រមាណជា១៦លានផោន។
កីឡាករ Rudiger ក្នុងវ័៧២៧ឆ្នាំ បានធ្លាក់ចេញពីតំណែង របស់ក្លឹបក្រោយការមកដល់របស់កីឡាករ ខ្សែការពារជើងចាស់ Thiago Silva ហើយ Kurt Zouma បានក្លាយ
ជាដៃគូដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹង Silva ផង ៕
ប្រែសម្រួល៖ស៊ុនលី