ទោះបីវាមិនមែនជារឿងទូទៅក៏ដោយ, មនុស្សមួយចំនួនរកឃើញថា ពួកគេហាក់ដូចជាក្អកខ្លាំងជាធម្មតា បន្ទាប់ពីពួកគេឈប់ជក់បារី។ ជាទូទៅ ការក្អកកើតមានមួយរយៈប៉ុណ្ណោះ ហើយវាអាចជាសញ្ញាដែលខ្លួន របស់អ្នកកំពុងតែជារសះស្បើយ។
ហេតុអ្វីបានជាមនុស្សមួយចំនួន ហាក់ដូចជាក្អកខ្លាំង ជាធម្មតាបន្ទាប់ពីឈប់ជក់បារីនោះ គឺមិនទាន់ដឹងច្បាស់នោះទេ ។ ការពន្យល់មួយគឺថា នៅពេលដែលសួតជាសះស្បើយ, រោមឆ្មារៗនោះចាប់ផ្តើមធ្វើការឡើងវិញ។ នៅពេលដែលរោមឆ្មារនោះ មានបំណង ដើម្បីសម្អាតម៉ូលេគុលតូចៗដែលបានស្រូបចូល, វាអាចនាំអោយមានការក្អក។ ដើម្បីបន្ថយការក្អកក្នុងពេលនោះ, សូមសាកល្បងក្រេបទឹកបន្តិច ។
ប្រសិនបើការក្អក នៅមានដដែលលើសពី៨សប្តាហ៍ ឬប្រសិនបើការក្អកគួបផ្សំនឹងការមានស្លេស ឬឈាម ឬរំខានដល់ដំណេករបស់អ្នក, សូមទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលចំពោះមូលហេតុធ្ងន់ធ្ងរ ដែលបង្កអោយក្អកនេះ ៕