សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសជាផ្លូវការ បង្ហាញកម្មវិធីFitness + គឺជាបទពិសោធន៍ នៃការហាត់ប្រាណដំបូងបង្អស់ ត្រូវបានបង្កើតឡើង នៅជុំវិញ Apple Watch នឹងត្រូវដាក់បង្ហាញនៅថ្ងៃច័ន្ទ ទី១៤ ធ្នូ ឆ្នាំ២០២០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
សេចក្តីប្រកាសថា Apple Fitness + នាំមកនូវការហាត់ប្រាណ បែបស្ទូឌីយោដល់ iPhone, iPad និង Apple TV ដោយបញ្ចូលម៉ាស៊ីន សាកល្បងចេញពី Apple Watch សម្រាប់ប្រភេទផ្ទាល់ខ្លួនដំបូងគេ និងបទពិសោធដ៏ជ្រាលជ្រៅ។
ក្រុមហ៊ុនបានបញ្ជាក់ថា Apple Fitness + នឹងធ្វើការសាកល្បង ជាមួយនឹងប្រភេទហាត់ប្រាណ ដែលមានប្រជាប្រិយបំផុតចំនួន ១០ ប្រភេទរួមមានការហ្វឹកហាត់កម្រិតខ្ពស់ (HIIT) យកកម្លាំង យូហ្គា រាំ សណ្តូកខ្លួន កង់ជិះ ហាត់ប្រាណសម្រាប់រត់ ឬដើរ ជិះទូក និង Mindful Cooldown ។
Fitness + នឹងមានផ្តល់ជូនសេវាកម្មជាវ ក្នុងតម្លៃ ៩,៩៩ ដុល្លារក្នុងមួយខែ ឬ ៧៩,៩៩ ដុល្លារក្នុងមួយឆ្នាំ ដែលអាចចែករម្លែក ក្នុងចំណោមសមាជិកគ្រួសារ រហូតដល់ ៦ នាក់៕ ដោយ៖លី ភីលីព