ខ្សែប្រយុទ្ធ Neymar រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម PSG យកឈ្នះលើក្រុម Istanbul Basaksehir ក្នុងលទ្ធផល ៥-១ នាការប្រកួតពានរង្វាន់ UEFA Champions League ។
ក្រុមPSG បានឡើងទៅវគ្គបន្ទាប់ហើយ ដោយទទួលបានចំណាត់ថ្នាក់លេខលេខ១ ក្នុងពូល ក្រោយពីទទួលបានជ័យជម្នះ ។ ក្រោយពីចប់ការប្រកួតទៅ ខ្សែប្រយុទ្ធ Neymar ក៏បានចេញមុខមកនិយាយដែរថា ខ្លួនកំពុងសប្បាយចិត្តនៅក្រុម PSG ហើយការចាកចេញឬចិត្តចង់ចាកចេញ គឺមិនមានឡើយនៅក្នុងខួរក្បាល របស់គេនៅពេលនេះ។
អ្វីដែលកីឡាករប្រេស៊ីលខាងលើ កំពុងគិត គឺត្រូវជួយក្រុមឱ្យអស់លទ្ធភាព ដើម្បីប្រជែងពានរង្វាន់ ជាពិសេសពាន UEFA Champions League នេះតែម្ដង ដែលជាក្ដីបំណងរបស់ក្លឹបជាច្រើនឆ្នាំមកហើយ ៕