ក្លឹប Paris Saint-Germain គ្រោងនឹងខ្ចីជើង Dele Alli នៅខែក្រោយ បន្ទាប់ Spurs ហាក់ចង់ឲ្យខ្សែបម្រើប្រយុទ្ធរូបនេះចាកចេញដូចគ្នា។
PSG បានបរាជ័យសំណើខ្ចីជើង Alli ម្ដងហើយកាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅ ដោយសារ Spurs បានបដិសេធមិនទាន់ចង់ឲ្យកីឡាកររបស់ពួកគេចេញនៅឡើយទេ។ យ៉ាងណា ស្ថានភាពបច្ចុប្បន្នបានបង្ហាញថា Alli មិនស្ថិតក្នុងគម្រោងរបស់លោក Jose Mourinho ទេ។
ចាប់តាំងពី Premier League បើករដូវកាលថ្មី កីឡាករវ័យ២៤ឆ្នាំមិនទាន់បង្ហាញខ្លួនចាប់ផ្ដើមជាជម្រើសដំបូងម្ដងណាឡើយ។ Alli ទើបតែលេងបាន២ប្រកួតគត់ក្នុងលីគ។ សម្រាប់ការប្រកួតរបស់ Spurs នៅ Europa League កាលពីយប់មិញ Alii អង្គុយនៅកៅអីបម្រុងមិនបានលេងទេ។
សម្រាប់ Dele ក៏ចង់ចេញពី Spurs ដូចគ្នា ដើម្បីរកក្លឹបថ្មីបានលេងជម្រើសដំបូង។ PSG ជាក្លឹបដែលមានចំណាប់អារម្មណ៍ចង់យកកីឡាករសញ្ជាតិអង់គ្លេសរូបនេះទៅចូលរួម៕
ប្រភព៖sabay