បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ត្រូវបានគេរំពឹងទុកថា នឹងមានការ
កើនឡើងប្រមាណជា១០ភាគរយ នៅក្នុងឆ្នាំ២០២១ខាងមុខ។
តួលេខព្យាករណ៍ថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលមានប្រភពមកពីក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច អន្តរជាតិ ខណៈដែលធនាគារកណ្តាល
របស់ចិនក៏បានបញ្ជាក់ដែរថា នឹងចាប់ផ្តើមបង្កើនអត្រាការប្រាក់បន្ថែមទៀត ចាប់ពីឆ្នាំក្រោយផងដែរ ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ជទាំងនោះ ក៏បាននិយាយដែរថាកត្តាជំរុញក្នុងស្រុក របស់ប្រទេសចិននឹងនៅតែរឹងមាំ នាពេលដ៏ខ្លីខាងមុខនេះ ខណៈដែលកម្លាំង
នាំចេញថ្មីៗនឹងចាប់ផ្តើមចុះខ្សោយ បន្តិចនៅចំពេលមានការចែកចាយ និងចាក់វ៉ាក់សាំងនៅក្នុងទីផ្សារ នៅពេលខាងមុខ ៕
ប្រែសម្រួល៖ស៊ុនលី
