បរទេស៖ កាសែតមួយឈ្មោះ Orient Today បានរាយការណ៍ថា គ្រួសារមួយ នៅខេត្តហឺប៉ី ប្រទេសចិន បានជីកសាកសពកូនស្រី របស់ពួកគេចេញពីផ្នូររបស់នាង ហើយបានលក់សាកសពនោះ សម្រាប់ពិធីភ្ជាប់ពាក្យ ប្រពៃណីដ៏ចម្លែកមួយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាង Kang Cuicui បានធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីមានជម្លោះជាមួយប្តី របស់នាងឈ្មោះ Li Zhong ក្នុងឆ្នាំ ២០០៨ ។ ក្រោយមក លោក Li និងក្រុមគ្រួសារ បានចំណាយប្រាក់ចំនួន ១៥ ០០០ ដុល្លារសម្រាប់ពិធីបុណ្យសព របស់នាងដោយទិញ គ្រឿងអលង្ការ មាស ទៅពាក់ឱ្យនាង នៅក្នុងផ្នូរ ប៉ុន្តែ កាលពីខែវិច្ឆិកា ពួកគេបានរកឃើញថា មាស និងសាកសព ត្រូវបានគេលួច ។
ការស៊ើបអង្កេតដែលធ្វើឡើង ដោយប៉ូលីសក្នុងតំបន់ បានបង្ហាញថា ឪពុកម្តាយរបស់នាង (សាកសព) បានជីកផ្នូរហើយបន្ទាប់មក បានលក់សាកសព របស់នាង ក្នុងតម្លៃ ៨០ ០០០ យ័ន (ប្រហែល ១២ ២០០ ដុល្លារអាមេរិក) ទៅអោយក្រុម គ្រួសារមួយផ្សេងទៀត ដែលបានបាត់បង់កូនប្រុស មិនទាន់រៀបការនៅក្នុង គ្រោះថ្នាក់ចរាចរណ៍។ ពួកគេធ្វើពិធី Yin Hun ឬ“ អាពាហ៍ពិពាហ៍ខ្មោច” ដែលជាពិធីប្រពៃណីចិន ដើម្បីធានាថា ព្រលឹងរបស់មនុស្សឯកកោ នឹងមិននៅម្នាក់ឯងទេ។
យោងតាមរបាយការណ៍ បានអោយដឹងថា ម្តាយរបស់នាង Kang មានការខឹងសម្បារ យ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់កូនប្រសារប្រុស ឈ្មោះ Li ដោយកប់ សពកូនស្រីរបស់ខ្លួន នៅក្នុងផ្នូរឆ្ងាយពីគេ៕ ប្រែសម្រួលៈ ណៃ តុលា