ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គ្រោងនឹងបញ្ជូនពីឡុត ០៤រូប ដើម្បីបញ្ជាតាក់ស៊ី តាមផ្លូវអាកាស

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ថា សមាជិកមួយរូបរបស់គណៈកម្មាធិការ អាកាសចរណ៍ទូទៅអ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃសៅរ៍ថា ក្រសួងអភិវឌ្ឍន៍ទីក្រុង និងផ្លូវថ្នល់របស់អ៊ីរ៉ង់ (IAC)គ្រោងនឹងបញ្ជូនពីឡុតចំនួន០៤នាក់សម្រាប់បញ្ជាតាក់ស៊ីនៅលើអាកាស ។

លោក Arman Bayat មន្ត្រីរបស់ IAC ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Iran Daily ថា តាក់ស៊ីរត់តាមផ្លូវអាកាស នឹងប្រតិបត្តិការរវាង Tehran Mehrabad និងព្រលានយន្តហោះ Imam Khomeini នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ។

តាមរយៈគម្រោងការនេះដែរ ប្រតិបត្តិការរបស់ពីឡុតនឹងចូលរួម សម្រាប់បញ្ជា យន្តហោះដឹកអ្នកដំណើរ ដែលមានមនុស្សអង្គុយចំនួន០៤នាក់ប៉ុណ្ណោះ ។ លោក Bayat បានលើកឡើងដូច្នេះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បានវិនិយោគ នៅក្នុងគម្រោងការនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top