កីឡា

Neymar សង្ស័យរបួសធ្ងន់ធ្ងរ ប្រកួតយប់មិញ

កីឡាករប្រេស៊ីល ត្រូវបានក្រុមគ្រូពេទ្យដឹក ចេញពីទីលានទាំងទឹកភ្នែក សង្ស័យរបួសធ្ងន់ធ្ងរ គឺរហូតទៅដល់បាក់កជើងផងក្រោយប៉ះទង្គិចគ្នា ជាមួយកីឡាករម្នាក់របស់ Lyon ម្នាក់ដែលត្រូវបានអជ្ញាកណ្តាល ឲ្យកាត់ក្រហមរួចរាល់ផងដែរ។

កីឡាករ Thiago Mendes ត្រូវបានទទួលកាតក្រហម ក្រោយប៉ះទង្គិចខ្លាំងជាមួយ នឹងកីឡាករប្រេស៊ីលឆ្នើមរូបនេះ ប៉ុន្តែបញ្ចប់លទ្ធផលក្រុម Lyon យកឈ្នះ PSG ក្នុងលទ្ធផល១ទល់នឹង០ ទាំងមានគ្នាត្រឹម១០នាក់ក្តី។

៣ពិន្ទុដែល Lyon ទទួលបានធ្វើឲ្យក្រុមនេះឡើង ទៅកាត់កំពូលតារាងជាមួយនឹង Lille មាន១ពិន្ទុ ឈរពីលើក្រុមរបស់លោកTuchel ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top