ព័ត៌មានអន្តរជាតិ

ក្រាហ្វិចកុំព្យូទ័រ៖ កម្រិតខ្ពស់នៃមេរោគ COVID-19 កើតឡើងនៅលើរថយន្ត ក្នុងរយៈពេលតែ១៥នាទី ប៉ុន្តែការបើកបង្អួចជួយជៀសវាងការឆ្លង

អាមេរិក៖ ការសិក្សាមួយបានរកឃើញថា ភាគល្អិតដែលទាក់ទងនឹងមេរោគ ក្នុងរថយន្តអាចបង្កការកើនឡើងដល់កម្រិត គួរឲ្យបារម្ភបំផុត ក្នុងរយៈពេលតែមួយភាគបួន នៃមួយម៉ោងប៉ុណ្ណោះ ប្រសិនបើលោកអ្នក ស្ថិតក្នុងរថយន្តដោយមិនបើកបង្អួចចំហ ឲ្យខ្យល់ចេញចូលនោះទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ពួកគេអាចទ្រាំទ្រ បានរយៈពេលជិត៤ម៉ោង ប៉ុន្តែការបើកបង្អួចទាំងអស់ ជាមធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុត ដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ និងកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគCOVID-19 ប្រសិនបើអ្នកដំណើរ ឬអ្នកបើកបរត្រូវបានឆ្លង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមិនអាចធ្វើទៅបាន នៅក្នុងខែរដូវរងារ អ្នកការបើកបង្អួច២ ក៏អាចកាត់បន្ថយហានិភ័យយ៉ាងខ្លាំង។

ការរៀបចំល្អបំផុត យោងទៅតាមការពិសោធន៏តាមកុំព្យូរទ័រ គឺឲ្យអ្នកដំណើរអង្គុយ តាមក្រោយរបស់អ្នកបើកបរ ហើយបើកបង្អួចចំហៀង របស់អ្នកបើកបរខាងក្រោយ ក៏ដូចជាផ្នែកម្ខាង នៃអ្នកដំណើរខាងមុខ។ មន្ត្រីពេទ្យព្រមាន មិនឲ្យចូលរថយន្តជាមួយអ្នកណាម្នាក់ ដែលមិនមែនមកពីគ្រួសាររបស់អ្នក ប៉ុន្តែប្រសិនបើអ្នក ត្រូវតែប្រុងប្រយ័ត្ន ត្រូវបានលើកទឹកចិត្ត។

ក្រុមហ៊ុនជិះតាក់ស៊ីជាច្រើនឥឡូវនេះ បង្ខំឲ្យពាក់របាំងការពារ សម្រាប់អ្នកដំណើរ ក្នុងការធ្វើដំណើរហើយ បានដំឡើងរបាំងរវាងខាងមុខ និងខាងក្រោយ។ ប៉ុន្តែខ្យល់ដើម្បីកាត់បន្ថយ ចំនួនភាគល្អិតសាយភាយ ដែលផលិតដោយអ្នកជំងឺ Covid-19 គឺជាអាវុធដ៏មានឥទ្ធិពល ក្នុងការកាត់បន្ថយហានិភ័យនៃការបញ្ជូន៕ ដោយ៖លី ភីលីព

Most Popular

To Top