ព័ត៌មានអន្តរជាតិ

តើការបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិកដំបូងបង្អស់ ប្រព្រឹត្តទៅកាលពីឆ្នាំណា?

យោងតាមប្រភពព័ត៌មាន របស់គេហទំព័ររបស់The History ដែលបាននិយាយថា ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរបស់អាមេរិក ជាលើកដំបូងបង្អស់ ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៧៨៩ ហើយជឿជាក់ថា មានតែជនជាតិស្បែកស ដែលមានដែលមានកម្មសិទ្ធដីធ្លី ក្នុងប្រទេសប៉ុណ្ណោះ ដែលអាចចូលរួម ធ្វើការបោះឆ្នោតនេះបាន។

ជាលទ្ធផលប្រធានាធិបតីដំបូងបង្អស់ ដែលត្រូវបានជ្រើសតាំងឡើង តាមរយៈការបោះឆ្នោតលើកនោះ គឺត្រូវបានធ្លាក់ទៅលោក George Washington ដែលក្រោយមកគាត់ បានធ្វើពិធីសច្ចាប្រណិធាន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៧៨៩។

អ្វីដែលធ្លាប់ប្រើនាពេលនោះឆ្នាំ១៧៨៩ អាមេរិកនៅតែបន្តប្រើប្រាស់ប្រព័ន្ធ បោះឆ្នោត Electoral Collegeដដែល មកទល់បច្ចុប្បន្ន ដែលវាបានអនុញ្ញាតិឲ្យមនុស្សវ័យ១៨ឆ្នាំ គឺអាចមានសិទ្ធិបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ហើយប្រធានាធិបតីនិងអនុប្រធានាធិបតី ដែលត្រូវបានតែងតាំង គឺមានសិទ្ធិក្នុងជ្រើស យកសមាជិករដ្ឋាភិបាលសហព័ន្ធរបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top