បច្ចេកវិទ្យា

រថយន្តអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ Aptera រត់ចម្ងាយ១៦០០គ.ម ច្រើនជាង២ដង នៃម៉ូដែល S របស់ Tesla តម្លៃ ២៦,០០០ ដុល្លារ

រដ្ឋកាលីហ្វ័រញ៉ា៖ យោងតាមក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន Aptera ដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា បានបើកការបញ្ជាទិញជាមុន សម្រាប់រថយន្តអគ្គិសនី ប្រើថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន មិនត្រូវការបញ្ចូលភ្លើង ដោយបើកបររយៈពេលតិចជាង ២៤ ម៉ោងមានតម្លៃ២៦ ០០០ ដុល្លារ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនបានបន្តថា រថយន្តអគ្គិសនីនេះ រចនាសម្ព័ននាពេលអនាគត ត្រូវបានរចនាឡើង ដោយប្រើវត្ថុធាតុដើមស្រាល ផ្តល់នូវឌីណាមិកទាបនិងត្រជាក់។

បច្ចេកវិទ្យាមិនសាកថ្មរបស់Aptera បង្កើតឡើង ដោយរួមបញ្ចូលកញ្ចប់សូឡា ដែលផ្តល់នូវការបើកបរ ជាង៦៤៣គីឡូម៉ែត្រ ក្នុងមួយថ្ងៃ និងធ្វើឲ្យវាក្លាយជាយានដំបូង មិនប្រើសាំងសម្រាប់ការបើកបរប្រចាំថ្ងៃ។

រថយន្តនេះ ក៏ត្រូវបានបំពាក់ដោយកញ្ចប់អាគុយតត ដែលផ្តល់ថាមពល ក្នុងការបើកបរបានចម្ងាយ១៦០០គីឡូម៉ែត្រ មានរយៈចម្ងាយជាង៥៩៥គីឡូមែត្រ របស់ Tesla Model S។ សហស្ថាបនិកលោក Chris Anthony បាននិយាយថា ជាមួយនឹងបច្ចេកវិទ្យាមិនសាកភ្លើងរបស់ Aptera ផ្តល់ជូនលោកអ្នក ជាមួយថាមពលនៃព្រះអាទិត្យ។

Aptera អាចរកការបញ្ជាទិញមុនបាន នៅថ្ងៃទី ៤ ធ្នូ ដោយតម្លៃ ចាប់ពី ២៥,៩០០ ដុល្លារឡើងដល់ ៤៦,៩០០ ដុល្លារមានកង់៤។ យាននេះត្រូវបានរចនាម៉ូទ័រអេឡិចត្រិចត្រជាក់ ដែលអាចឲ្យរថយន្ត ធ្វើដំណើរពីសូន្យទៅ៩៦គីឡូម៉ែត្រ ក្នុងក្នុងមួយម៉ោង ជាមួយនឹងល្បឿន ១៧៧គីឡូម៉ែត្រ ក្នុងមួយម៉ោង៕ ដោយ៖លី ភីលីព

Most Popular

To Top