Cristiano Ronaldo រកបាន២គ្រាប់ម្នាក់ឯង ដោយបាល់ប៉េណាល់ទី ក្នុងការបង្ហាញខ្លួនលើកទី១០០ឲ្យ Juventus ជួយក្រុមយកឈ្នះ Genoa ៣-១ ក្នុងពានរង្វាន់ Serie A។
Ronaldo ដែលទើបទាត់ប៉ណាល់ទី ចូលពីរគ្រាប់ទល់នឹង Barcelona កាលពីថ្ងៃអង្គារសប្ដាហ៍មុន រកបានគ្រាប់នៅនាទី៧៨និង៨៩ ខណៈមួយគ្រាប់ទៀតរបស់ Juventus រកបានដោយ Paulo Dybala។
២គ្រាប់បន្ថែមនេះ ធ្វើឲ្យ Ronaldo ឡើងដល់១០គ្រាប់ ក្នុងរដូវកាលនេះ ស្មើគ្នាជាមួយ Zlatan Ibrahimovic ឈរកំពូលតារាង អ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Serie A ជាមួយគ្នា។ Romelu Lukaku របស់ Inter Milanស្ថិតនៅចំណាត់ថ្នាក់លេខ៣ កំពុងតាមពីក្រោយមាន៩គ្រាប់។
១០០ប្រកួតរបស់ Ronaldo នៅក្លឹប Juventus រកបាន៧៩គ្រាប់ និងបញ្ជូនឲ្យមិត្តរួមទាត់ចូលបាន១៧ដង ឈ្នះពាន៣ជាមួយក្លឹប៕ ប្រភព៖ sabay