កាំភ្លើងធំ Arsenal បានត្រឹមបរាជ័យសាជាថ្មីលើកទី៤ជាប់គ្នា នៅក្នុងទឹកដីខ្លួនឯងក្រោយចាញ់ក្រុម Burnley យប់មិញក្នុងលទ្ធផល
១ទល់នឹង០ ដែលវាក៏បាន ក្លាយទៅជាសំពាធកាន់តែខ្លាំង សម្រាប់លោក Mikel Arteta ។
Granit Xhaka ទទួលបានកាតក្រហម បណ្តេញចេញពីការប្រកួតផង និង១គ្រាប់ ដែលជាគ្រាប់បាល់ បញ្ចូលទីខ្លួនឯងរបស់កីឡាករខ្សែប្រយុទ្ធ
Aubameyang បានធ្វើឲ្យអ្នកគាំទ្រ គ្មានពាក្យថ្លែងវាចារួចឡើយ។
គួរឲ្យដឹងដែរថាបរាជ័យ ក្នុងផ្ទះខ្លួនឯង៤ដងជាប់គ្នានេះ បានក្លាយទៅជាកំណត់ត្រាអាក្រក់ មិនធ្លាប់មានឡើយ ចាប់តាំងតែពីឆ្នាំ១៩៥៩ ហើយបច្ចុប្បន្ន
បានធ្វើឲ្យក្រុមរបស់លោក Arteta ស្ថិតនៅក្នុងចំណាត់ថ្នាក់បាតតារាង១៥ មានត្រឹមតែ១៣ពិន្ទុប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី