ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អភិវឌ្ឍឧបករណ៍រាវរកមីន ដែលមានសមត្ថភាព ក្នុងការរកឃើញរំសេវជាតិផ្ទុះ ដោយប្រើបច្ចេកវិទ្យាក្នុងស្រុក

សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង បានបង្កើតឧបករណ៍រាវរកមីនថ្មីមួយ ដែលមានសមត្ថភាព ក្នុងការស្វែងរកគ្រឿងផ្ទុះ ដែលមិនមានលក្ខណៈដូចជា គ្រាប់មីននៅក្នុងប្រអប់ឈើ ជាមួយនឹងបច្ចេកវិទ្យា ក្នុងស្រុករបស់ប្រទេស។

បំពាក់ដោយរ៉ាដា ជ្រៀតចូលក្នុងដីឧបករណ៍ចាប់ PRS-20K ក៏មានអត្រារកឃើញប្រសើរជាងមុន ក្នុងការស្វែងរកគ្រាប់បែក លោហធាតុ បើប្រៀបធៀបជាមួយ PRS-17K ដែលប្រើដោយយោធា ចាប់តាំងពីចុងទសវត្សឆ្នាំ ១៩៩០ ។

ក្រុមមន្រ្តីបានឲ្យដឹងថា វាត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Hanwha Systems Co. ចាប់តាំងពីឆ្នាំ២០១៥ ឧបករណ៍រាវរកមីននេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយនៅឆ្នាំ ២០២២ ។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀងថា “ឧបករណ៍រាវរកមីនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតមានក្នុងរដូវវស្សា ដោយគ្រាប់មីន បានហូរចូលតំបន់ជនស៊ីវិលរស់នៅ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top