ក្រិក៖ អ្នកបុរាណវិទ្យាបាននិយាយថា មួកការពារក្បាលរបស់ទាហានក្រិក នៅលើសមរភូមិនាសតវត្សរ៍ទី៧ មុនគ.ស ត្រូវបានគេរកឃើញកប់ ជាមួយអ្នកចម្បាំងវរជនម្នាក់ ដែលត្រូវបានគេកប់ក្នុងផ្នូរ ស្ថិតចន្លោះដុំថ្មកាលពីជាង២០០០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
មួកការពារ Illyrian នៅតែមានអំណាច ចំពោះការរចនាមុខចំហរបស់វា ដែលត្រូវបានបង្កើតឡើង នៅសម័យកាល Peloponnese សតវត្សទី ៨ និង ៧ មុនគ.ស។ ផ្នូរនេះត្រូវបានសាងសង់ នៅផ្នែកម្ខាងនៃភ្នំមានទីតាំងនៅZakotarac ដោយស្ថិតនៅលើឧបទ្វីប Pelješac ភាគខាងត្បូង Dalmatia ប្រទេសក្រូអាស៊ី។ អ្នកបុរាណវិទ្យា ក៏បានជួបប្រទះវត្ថុបុរាណមួយ ដែលបានរកឃើញ ជាមួយសាកសពស្ត្រីម្នាក់ទៀត ត្រូវបានគេកប់ ជាមួយនឹងខ្សែដៃសំរិទ្ធ នៅជុំវិញកដៃរបស់នាង។
ការរកឃើញនេះ ត្រូវបានធ្វើឡើង ដោយអ្នកបុរាណវិទូ នៅសាកលវិទ្យាល័យZagreb ដោយសហការជាមួយសារមន្ទីរ Dubrovnik ជឿថា ផ្នូរនេះត្រូវបានប្រើ សម្រាប់សមាជិកជាន់ខ្ពស់ នៃយោធាក្រិក។ មួកការពារ Illyrian ត្រូវបានប្រើដំបូង ដោយជនជាតិក្រិកបុរាណ Etruscans និង Scythians ហើយក្រោយមក ត្រូវបានប្រើដោយលោក Illyrians ជាអ្នកដែលមានកេរ្តិ៍ឈ្មោះ ល្បីល្បាញសម័យកាលនោះ។ ប្រភេទនៃមួកការពារ ក៏មានប្រជាប្រិយភាពផងដែរ នៅប្រទេសអ៊ីតាលី ព្រោះមួកនេះផលិតចេញពីភ្លុក។
ទោះយ៉ាងណា វាបានក្លាយជាលែងប្រើ នៅតំបន់ភាគច្រើននៃប្រទេសក្រិក នៅដើមសតវត្សរ៍ទី ៥ មុនគ.សហើយការប្រើប្រាស់ Illyria បានបញ្ចប់នៅសតវត្សរ៍ទី ៤ មុនគ.ស៕ ដោយ៖លី ភីលីព