យោងតាមការចេញផ្សាយរបស់ TuttoMercatoWeb នៅថ្ងៃនេះបានសរសេរថាកីឡាករ Luca Torreira នឹងអាចវិលត្រឡប់ទៅកាន់ ក្លឹបដើមរបស់ខ្លួនគឺកាំភ្លើងធំ Arsenal វិញហើយ
ខណៈដែលក្លឹបអេស្បាញ AT Madrid បានត្រៀមកាត់កុងត្រាខ្ចីជើងចោលតែម្តងជាមួយនឹងកីឡាកររូបនេះ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយដែលមានកុងត្រាខ្ចីជើងមួយ រដូវកាលរូបនេះអាចបង្ហាញខ្លួនលេងតែ៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ និងមិនបានចូលរួមការប្រកួតរបស់ក្លឹប អេស្បាញនេះឡើយចាប់តាំង
តែពីខែតុលា។
នេះមានន័យថា Torreira នឹងត្រូវវិលត្រឡប់ទៅ Emirates វិញទាំងដែលក្រុមនេះ ក៏កំពុងជូបបញ្ហាទំរង់លេងផងដែរ ដែលវាបានធ្វើឲ្យអនាគត របស់កីឡាករកាន់តែមានភាព មិនច្បាស់លាស់ឡើយជាមួយនឹងក្លឹប៕ប្រែសម្រួល៖ស៊ុនលី