ការប្រកួតរបស់អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា កាន់តែខិតជិតដល់ថ្ងៃមែនទែនហើយ ពោលសល់ពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលប្លែកបន្តិចជាងប្រកួតមុននោះគឺមិនមានវត្តមានប្រពន្ធរបស់ រតនា ទៅជាមួយទេលើកនេះ។
ចាន់ រតនា បានឲ្យដឹងថា ប្រពន្ធរបស់លោក អាចរាប់ថា ជាមនុស្សសំណាងម្នាក់សម្រាប់ខ្លួន ព្រោះឲ្យតែទៅជាមួយភាគច្រើន គឺឈ្នះការប្រកួតនោះតែម្ដង ។ ពេលដែលមានប្រពន្ធចេញទៅជាមួយ គឺជួយការងារបានច្រើន ដូចជាបកប្រែជាដើម និងជាពិសេសការផ្ដល់កម្លាំងចិត្ត ការស្រែកប្រាប់ឲ្យចូលវ៉ៃនៅពេលឃើញដៃគូអស់ជាងខ្លួន។
ភរិយា រតនា ពេលទៅមើលប្ដី ប្រកួតកន្លងទៅ ដោយសារតែស្ថានភាព ឥលូវនេះមិនអំណោយផលផ្ទុះជំងឺ កូវីដ បែបនេះជាហេតុដែលធ្វើឲ្យ ចាន់ រតនា មិនឲ្យភរិយាចេញទៅជាមួយលើកនេះ។ ព្រោះពិបាកខ្លាំងត្រូវពិនិត្យសុខភាព ៤-៥ដង និងត្រូវធ្វើចត្តាឡីស័កនៅ សិង្ហបុរី ថែមទៀតដូច្នេះពិបាកខ្លាំង ។ យ៉ាងណាភរិយារបស់ រតនា ក៏បានលើកទឹកចិត្តពីចម្ងាយផងដែរសម្រាប់ការប្រកួតនៅ ONE លើកនេះ។
រំលឹកដែរថា កីឡាករ ចាន់ រតនា ឥលូវនេះកំពុងនៅឯប្រទេសសិង្ហបុរី ដើម្បីត្រៀមការប្រកួតមិត្តភាពលើសង្វៀន ONE ជាមួយអ្នកលេងក្បាច់គុនចិន Wei Xie នៅថ្ងៃសុក្រ ទី១៨ ធ្នូ ២០២០ ៕ sabay