បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រទេសអាល្លឺម៉ង់ បានប្រកាសហើយថា នឹងបន្តបិទទ្វាប្រទេស យ៉ាងតឹងរ៉ឺងបំផុត ទាំងថ្ងៃបុណ្យគ្រិស្តម៉ាកផង ដោយសារតែមកដល់ពេលនេះ ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រាថ្មី ទៀតហើយ ។
ប្រភពដដែលបានសរសេរទៀតថា ហាងនិងអាជីវកម្ម ដែលមានសំខាន់ទាំងឡាយណា នៅទូទាំងប្រទេសនឹងត្រូវបិទ ជាដាច់ខាតចាប់ពីថ្ងៃពុធ សប្តាហ៍ក្រោយ ខណៈដែលសាលារៀនផង ក៏ដូចគ្នាហើយក្មេងៗទាំងអស់ ត្រូវចាំបាច់ស្ថិតនៅក្រោមការមើលថែរក្សា ឲ្យបានខ្ពស់តាមដែលអាច ធ្វើបាននៅតាមផ្ទះ។
អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel ធ្លាប់បានប្រកាសកាលពីពេលថ្មីៗនេះ ហើយថាការដើរលេងផ្សេង នៅអំឡុងពេលបុណ្យគ្រិស្តម៉ាក នឹងបានធ្វើឲ្យគម្លាតសុវត្ថិភាព របស់សង្គម កាន់តែគ្មានប្រសិទ្ធភាព ជាមិនខាន។
គួរឲ្យដឹងដែរថា ការប្រកាសបិទទ្វាចុងក្រោយនេះនឹងចាប់ផ្តើម មានសុពលភាពចាប់ ពីថ្ងៃទីពុធទី១៦ ខែធ្នូរហូតដល់ថ្ងៃទី១០ខែ មករាហើយការសម្រេចចិត្ត
នេះត្រូវបានធ្វើឡើងក្រោយ ពីកិច្ចប្រជុំរបស់មេដឹកនាំរដ្ឋ ទាំង១៦របស់ប្រទេស ៕
ប្រែសម្រួល៖ស៊ុនលី