Cech លេងឲ្យ Chelsea ជាលើកដំបូង ក្រោយខានបង្ហាញខ្លួនជាង ៥ឆ្នាំ
បុរសជនជាតិឆេក វ័យ៣៨ឆ្នាំ បានលេងក្នុងប្រកួតយុវជន អាយុក្រោយ ២៣ឆ្នាំ ក្នុងប្រកួតទល់នឹងក្លឹប Tottenham Hotspur។ ការប្រកួតនេះបានបញ្ចប់ដោយ Chelsea បានឈ្នះក្នុងលទ្ធផល ៣ ទល់ ២។
លោក Cech បានបង្ហាញចំណាប់អារម្មណ៍ ក្នុងបណ្ដាញ Instagram របស់ខ្លួនថា លោកនៅប្លែកក្នុងខ្លួននៅឡើយក្នុង ២០នាទីដំបូង ខណៈ “ប្រព័ន្ធប្រកួត” របស់លោកនៅតែមិនស៊ាំ ប៉ុន្តែលុះលេងកាន់តែយូរទៅ លោកមានភាពសប្បាយចិត្តវិញ ដែលបានត្រលប់មកវិញ។
Cech បានចូលនិវត្តន៍ពីពិភពបាល់ទាត់ កាលពីខែឧសភា ឆ្នាំ២០១៩។ ក្រោយសម្រាកអស់ជាង ១ឆ្នាំ លោកក៏ត្រូវបាន Chelsea តែងតាំងជាទីប្រឹក្សាក្លឹប ទទួលបន្ទុកខាងបច្ចេកទេស៕ ប្រភព៖ sabay