ការប្រកួតក្នុងលីគ កំពូលអង់គ្លេសកាលពីយប់មិញ ក្រុមមេឃខៀវ Man City គឺបានត្រឹមស្មើសាជាថ្មីប៉ះនឹងក្រុម West Brom ទោះបីជាបាននាំមុខមុន ទៅហើយតាំងតែពិនាទីទី៣០។
ការប្រកួតនេះ បានបង្ហាញពីបញ្ហាតំបន់ការពារ ដែលក្រុមធ្លាប់តែងតែបានបង្ហាញ នូវភាពអស្ចារ្យជាពិសេសក្រោមការ ដឹកនាំរបស់លោក Pep Guardiola ជាយូរមកហើយ។
Gundogan ជាអ្នករកបាន១គ្រាប់ នាំមុខមុនតាំងតែពីនាទីទី៣០ និងជាគ្រាប់បាល់ដំបូង របស់គាត់នៅ Premier League គិតរយៈពេល១ឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនសំណាង West Brom អាចតាមវិញ ដែលជាបាល់បញ្ចូលទីខ្លួនឯង ដោយកីឡាករ Ruben Dias ទៅវិញនៅនាទីទី៤៣ បញ្ចប់ការប្រកួត១គ្រាប់ស្មើ៕
ប្រែសម្រួល៖ស៊ុនលី