ព័ត៌មានអន្តរជាតិ

ការនាំចូលរបស់អាមេរិក ពីប្រទេសចិន កើនឡើងក្នុងឆ្នាំ២០២០ បើទោះមានការបង្កើនពន្ធ និងជំងឺរាតត្បាត

វ៉ាស៊ីនតោន៖ កាសែតញូវយ៉កថែមស៍ បានរាយការណ៍នៅថ្ងៃពុធនេះថា ទោះបីជាការបង្កើនពន្ធគយ របស់រដ្ឋបាលលោក ត្រាំ លើទំនិញចិន និងការរីករាលដាលនៃជំងឺកូវីដ- ១៩ ក៏ដោយការនាំចូល របស់សហរដ្ឋអាមេរិក ពីប្រទេសចិនកំពុងកើនឡើង ខណៈដែលឆ្នាំ២០២០ ជិតបញ្ចប់ទៅហើយក្ដី។

ការកើនឡើងនៃការនាំចូល គឺជាផលិតផលមួយផ្សេងទៀតនៃមេរោគឆ្លង ដោយមានជនជាតិអាមេរិក ចំណាយប្រាក់ ដែលពួកគេអាចចំណាយ លើវិស្សមកាលភាពយន្ត និងការបរិភោគអាហារ នៅភោជនីយដ្ឋាន ទៅរបស់របរប្រើប្រាស់ក្នុងផ្ទះ ដូចជាភ្លើងបំភ្លឺថ្មី សម្រាប់ការិយាល័យ ផ្ទះឧបករណ៍ហាត់ប្រាណ សម្រាប់បន្ទប់ក្រោមដី និងប្រដាប់ប្រដាក្មេងលេង ដើម្បីរក្សាកូនៗ ឱ្យរីករាយ នេះបើតាមរបាយការណ៍ ហើយទាំងនោះ ជាផលិតផលនាំចូលពីប្រទេសចិន។

ទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ដែលចងក្រងពីទិន្នន័យគយ សហរដ្ឋអាមេរិក ដោយ IHS Markit បានបង្ហាញថា ការនាំចូលគ្រឿងអេឡិចត្រូនិក របស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច របាំងមុខ និងឧបករណ៍ ការពារផ្ទាល់ខ្លួនផ្សេងទៀត ពីប្រទេសចិន មានសន្ទុះខ្លាំង នៅពេលមានការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩នេះ។

នៅក្នុងខែវិច្ឆិកា ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៤៦,១ ភាគរយដល់ចំនួនទឹកប្រាក់ ៥១,៩៨ ពាន់លានដុល្លារអាម៉េរិក។

ការកើនឡើងនៃការនាំចូល របស់សហរដ្ឋអាមេរិកពីប្រទេសចិន បានប្រឆាំងនឹងការរំពឹងទុក របស់អ្នកនយោបាយអាមេរិក នៃគណបក្សទាំងពីរ ដែលកាលពីដើមឆ្នាំនេះ បានព្យាករណ៍ថា ជំងឺរាតត្បាតនឹងក្លាយជាពេលវេលា សម្រាប់ការកាត់បន្ថយ ពាណិជ្ជកម្មជាមួយប្រទេសចិន ហើយទីបំផុតនាំរោងចក្រ ត្រឡប់មកសហរដ្ឋអាមេរិកវិញ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top