កីឡា

Depay ប្តេជ្ញាចិត្ត បន្តលេងជាមួយនឹង Lyon

យើងបានដឹងកន្លងមកហើយថា កីឡាករខ្សែប្រយុទ្ធហូឡង់ Depay វ័យ២៦ឆ្នាំ គឺជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona តាំងតែពីរដូវក្តៅមកម្ល៉េះ ហើយជាពិសេស ខណៈដែលកុងត្រារបស់កីឡាករ កាន់តែខិតជិត ទៅដល់សុពលភាពទៅហើយ នៅចុងរដូវកាលនេះ។

ទោះបីជាយ៉ាងណាក្តី មកដល់សប្តាហ៍នេះ Memphis Depay បាននិយាយថាគាត់ បានសម្រេចចិត្តរួចរាល់ទៅហើយ ក្នុងការប្តេជ្ញាចិត្តរបស់លោក ក្នុងការបន្តរស់នៅ និងលេង ជាមួយនឹងក្លឹប Lyon ដដែល។

រំលឹកដែរថា កាលពីខែមុនកីឡាកររូបនេះ ធ្លាប់បានលើកឡើងផ្សេង ដោយនិយាយថា ខ្លួននឹងចាប់យកឱកាស ប្រសិនបើមានចន្លោះ អាចទៅលេងនៅ Barcelona បានក្នុង
ករណីណាមួយ ប៉ុន្តែប្រធានក្លឹប Lyon លោក Jean Michel Aulas បានបញ្ជាក់ថា លោកនឹងព្យាយាម រក្សាកីឡាកររូបនេះឲ្យបាន មិនឲ្យមានការចាកចេញឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top