ព័ត៌មានអន្តរជាតិ

ការនាំចេញកុំព្យូទ័រចិន កើនឡើងទ្វេដង នៅក្នុងត្រីមាសទី៣

ប៉េកាំង ៖ យោងតាមរបាយការណ៍ ឧស្សាហកម្មបានឲ្យដឹងថា ការនាំចេញកុំព្យូទ័រផ្ទាល់ខ្លួន នៅក្នុងប្រទេសចិន បានកើនឡើងទ្វេដង នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះទោះបីមានការ វាយប្រហារ ពីមេរោគCOVID-19នៅទូទំាងពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារអន្តរជាតិ International Data Corporation បានបង្ហាញថា ការនាំចេញកុំព្យូទ័រសរុបនៅក្នុងប្រទេសបានកើនឡើងដល់ ១៤,៤៥ លានគ្រឿងក្នុងត្រីមាសទី ៣ កើនឡើង ១០,១ ភាគរយ។យោងតាម IDCថា តម្រូវការកើនឡើងពីទីផ្សារអ្នកប្រើប្រាស់ គឺចាំបាច់ចំពោះកំណើននៃការនាំចេញកុំព្យូទ័រសរុប។
ចាប់ពីខែកក្កដាដល់ខែកញ្ញាការ នាំចេញកុំព្យូទ័រសម្រាប់ទីផ្សារ អ្នកប្រើប្រាស់បានកើនឡើង ១៤,៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនដល់ ៦,៦៩ លានគ្រឿង ខណៈពេលដែលទីផ្សារជំនួញបានកើនឡើង ៦.៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៧,៧៧ លានគ្រឿង៕ដោយ៖លី ភីលីព

Most Popular

To Top