បរទេស៖ ក្រសួងសុខាភិបាលអាល្លឺម៉ង់ បានប្រកាសប្រាប់នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ រំពឹងថានឹងទទួលបាន ថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន BioNTech ចំនួន១១លានដូស នៅត្រឹមខែមីនា នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ។
មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសអាល្លឺម៉ង់មួយរូប បាននិយាយប្រាប់ថា នៅក្នុងខែមករាតែមួយប៉ុណ្ណោះ ថ្នាំវ៉ាក់សាំងពីចំនួន៣លានដូស ទៅចំនួន៤លានដូស នឹងត្រូវបានគេផ្តល់មកឲ្យ សម្រាប់ការចាក់បង្ការោគ នៅក្នុងប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថា ថ្នាំវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុនឱសថ Pfizer Inc និង BioNTech SE គឺជាថ្នាំវ៉ាក់សំាងដំបូងបំផុត ដែលទទួលបានការអនុញ្ញាត ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យដាក់ប្រើប្រាស់ នៅសហរដ្ឋអាមេរិក ហើយនោះ គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ ការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង