បរទេស៖នៅពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលមួយរូប បានមានប្រសាសន៍ប្រាប់ថា ប្រទេសអ៊ីស្រាអែល អាចនឹងមានការបើកចំហចំពោះសហប្រតិបត្តិការអនាគត ស្តីពីកិច្ចការពារមីស៊ីលជាមួយរដ្ឋអារ៉ាប់នៅតំបន់ឈូងសមុទ្រ ដែលមានក្តីព្រួយបារម្ភរួមគ្នា ស្តីពីអ៊ីរ៉ង់។
ប៉ុន្តែលោក Moshe Patel ដែលដឹកនាំអង្គការការពារមីស៊ីលអ៊ីស្រាអែល ជាផ្នែកមួយនៃក្រសួងការពារជាតិនោះ បានថ្លែងថា វានៅមិនទាន់ឈានទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងបែបនេះណាមួយនៅឡើយទេ ហើយលោកបន្តថា ការអនុម័តរបស់ទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជាភាពចាំបាច់ ប្រសិនបើប្រព័ន្ធអ៊ីស្រាអែល ដែលអភិវឌ្ឍជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិក ត្រូវបានដាក់បញ្ចូល។
នៅពេលត្រូវគេសួរថា ប្រព័ន្ធការពារណាមួយ អាចនឹងត្រូវបានផ្តល់ឲ្យដល់ដៃគូថ្មីនៅតំបន់ឈូងសមុទ្ររបស់អ៊ីស្រាអែល ឬក៏ធ្វើសមកាលកម្មជាមួយប្រព័ន្ធដែលអាចប្រៀងផ្ទឹមគ្នាបាននៅទីនោះដែរឬទេនោះ លោក បានមានប្រសាសន៍ថា “រឿងនានាអាចនឹងត្រូវធ្វើបាន តែប្រហែលជានៅក្នុងពេលអនាគត”៕