ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក អនុម័តលក់យន្តហោះ Gulfstream 550 ឲ្យអ៊ីតាលី

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តលើការលក់យន្តហោះ Gulfstream G550 ដែលបំពាក់ឧបករណ៍ពេញសមត្ថភាព ចំនួនពីរគ្រឿង ឲ្យទៅប្រទេសអ៊ីតាលី នៅថ្ងៃអង្គារសប្ដាហ៍នេះ។

យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិ រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី បានស្នើសុំទិញយន្តហោះចំនួនពីរគ្រឿង ព្រមទាំងសម្ភារៈគាំទ្រនានា ដែលរួមមានទំាងប្រព័ន្ធ ចែករំលែកព័ត៌មានពហុជាតិចំនួន៤ ឧបករណ៍សន្តិសុខ GPS ចំនួន៣ និងប្រព័ន្ធស៊ើបការណ៍សម្ងាត់ លើការទាក់ទងគ្នា RIO ចំនួន៤។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា យន្តហោះ Gulfstream នោះ គឺជាយន្តហោះពាណិជ្ជកម្មឯកជន ដែលក៏ត្រូវបានគេប្រើប្រាស់ សម្រាប់កងទ័ពជើងអាកាស សម្រាប់ការដឹកជញ្ជូនមន្ត្រីជាប់ឆ្នោត លេខាធិការគណៈរដ្ឋមន្រ្តី និងឧត្តមសេនីយ៍ជាន់ខ្ពស់នានា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top