បច្ចេកវិទ្យា

កូរ៉េខាងត្បូង នឹងទិញយក ឧទ្ធម្ភាគចក្រ MH-60R Seahawk

បរទេស៖កូរ៉េខាងត្បូង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាទិញយកឧទ្ធម្ភាគចក្រ MH-60R Seahawk ដើម្បីកសាងកងឧទ្ធម្ភាគចក្រដែនសមុទ្ររបស់ខ្លួន ដោយធ្វើការជ្រើសយកម៉ូដែលសហរដ្ឋអាមេរិក។

រដ្ឋបាលនៃកម្មវិធីទិញប្រព័ន្ធការពារជាតិរបស់ ទីក្រុងសេអ៊ូល នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយប្រាប់ថា កុងត្រាមានទំហំទឹកប្រាក់៨៧៨លានដុល្លារនោះ ទើបត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនការពារជាតិ Sikorsky ដែលជាក្រុមហ៊ុន សាខាមួយរបស់ Lockheed Martin។

គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេល កិច្ចប្រជុំមួយនៃគណៈកម្មាធិការលើកកម្ពស់គម្រោងការពារជាតិរបស់ ទីក្រុងសេអ៊ូល ដែលកំពុងតែឈោងចាប់យកសមត្ថភាពប្រតិបត្តិការប្រឆាំងនាវានិងប្រឆាំង នាវាមុជទឹក តាមរយៈការទិញឧបករណ៍ការពារជាតិពីបរទេស៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top