កីឡា

ឈ្នះ​យប់មិញ Scholes ​ក៏​យល់​ថា Man Utd ​អាច​ឈ្នះ Premier Leaue ​ដែរ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម​ Sheffield United ​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

ក្នុង​ដី Sheffield United ​នៅ​ត្រឹម​នាទី​ទី​៥ McGoldrick ​រក​បាន​១​គ្រាប់​នាំ​មុខ​ទៅ​ហើយ ​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ផង ​ក្រុម​បិសាច​ក្រហម ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន ​ដោយ​ខ្សែ​ប្រយុទ្ធ​ Marcos Rashford ​នៅ​នាទី​២៦។ ​ក្រោយ​មក​ទៀត Martial ​ក៏​បន្ថែម​គ្រាប់​បាល់​ទី​២​បាន​ទៀត ​នៅ​នាទី​៣៣ ​មុន​ពេល Rashford ​ដដែល​បន្ថែម​គ្រាប់​ទី​៣​បាន ​នៅ​នាទី​៥១។ ​ក្រោយ​មក​ទៀត Sheffield ​ក៏​ព្យាយាម​រក​គ្រាប់​បាល់​រហូត​បាន​គ្រាប់​ទី​២​ដែរ ​នៅ​នាទី​៨៧ ​ដោយ ​McGoldrick ​ដដែល ​ដើម្បី​បញ្ចប់​ការ​ប្រកួត Sheffield ​ចាញ់ Man Utd ​ក្នុង​លទ្ធផល​ ៣-២។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Paul Scholes ​អ្នក​វិភាគ​និង​អតីត​កីឡាករ Man Utd ​បាន​មើល​ឃើញ​ថា​បិសាច​ក្រហម​ពេល​នេះ​ មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​ហើយ។ ប្រសិន​បើ​ពួកគេ​មិន​មាន​កីឡាករ​របួស​ទេ ​នៅ​២៦​ ប្រកួត​ខាង​មុខ​ទៀត ​នោះ​ពួកគេ ​នឹង​មាន​ឱកាស​ឈ្នះ​ពាន​មិន​ខាន។ ​ពួកគេ​កំពុង​សប្បាយ​ចិត្ត​ ក្នុង​ការ​លេង​ក្បួន​របស់​ពួកគេ៕ ប្រភព៖ sabay

Most Popular

To Top