បច្ចេកវិទ្យា

ប៊ូអ៊ីង ជួលពីឡុតយន្តហោះ Boeing 737 ពីមុនទាំងអស់មកវិញ

បរទេស៖ក្រុមហ៊ុនយក្សផលិតយន្តហោះ Boeing ត្រូវបានទូរទស្សន៍ BBC នៅថ្ងៃនេះចេញផ្សាយថាបានប្រកាសជួលយក ពីឡុតរបស់ខ្លួនទាំង១៦០នាក់ដែលធ្លាប់ធ្វើការជាមួយគ្នាមកធ្វើការវិញជាពិសេសគឺការដំណើរការឡើងវិញនូវយន្តហោះប្រភេទ
737 Max របស់ខ្លួន។

ទោះបីជាយ៉ាងណាមុនការត្រឡប់វិញពួកគេនឹងទទួលបាននូវការណែនាំ ថ្មីនិងបំពេញការធ្វើតេស្តមួយចំនួនក្នុងរយៈពេល៣៥ថ្ងៃជាមុនសិន។ រំលឹកដែរថាយន្តហោះប្រភេទនេះត្រូវបានក្រុមហ៊ុនប្រកាសផ្អាកដំណើរការតាំងតែពីខែមិនាឆ្នាំ២០១៩ក្រោយពេលដែល
ហេតុការណ៍ធ្លាក់យន្តហោះប្រភេទនេះ ដល់ទៅ២ដងនិងបានសម្លាប់មនុស្សសរុប៣៤៦នាក់។

គួរឲ្យដឹងដែរថាពីឡុតទាំងនោះនឹងត្រូវទទួលបាន ប្រាក់កម្រៃដូចទៅនឹងប្រាក់កម្រៃកាលពីមុនរបស់ខ្លួនដដែលគឺប្រមាណជា២០ម៉ឺន ក្នុងមួយឆ្នាំនិងអាចធ្វើឲ្យក្រុមហ៊ុន ចំណាយប្រាក់ប្រមាណជា៣២លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top