តូក្យូ៖គណៈកម្មាធិការ នៃស្ថាប័នវប្បធម៌ U.N.បាននិយាយថា សិល្បៈហត្ថកម្មស្ថាបត្យកម្ម បែបបុរាណរបស់ជប៉ុន ដែលត្រូវបានប្រើជារចនាសម្ព័ន្ធ ធ្វើពីឈើត្រូវបានអនុម័តបន្ថែម លើបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ជំនាញបច្ចេកទេស និងចំណេះដឹងបែបប្រពៃណីរួម បញ្ចូលសិល្បៈហត្ថកម្មមាន១៧ តំបន់ដែលចាំបាច់សម្រាប់ការជួសជុល ទីសក្ការៈបូជាប្រាសាទ និងផ្ទះចាស់ដែលជាប្រពៃណីធ្វើពីឈើ ។ សំណង់ទំាងនេះរួមមានប្រាសាទ Horyuji ជាប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោកត្រូវ បានសាងសង់ឡើងក្នុងឆ្នាំ ៦០៧ ។ អគារនៅភាគខាងលិច នៃNara ជាសំណង់ឈើចំណាស់ជាងគេបំផុត នៅលើពិភពលោក ។
នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពិតជារីករាយ នៅក្នុងការចុះបញ្ជីអង្គការយូណេស្កូ ។ លោកបាននិយាយសំដៅទៅលើប្រាសាទបុរាណមួយ ក្នុងខេត្តហ៊ីហ្គូជាបេតិកភណ្ឌពិភពលោក ផងដែរថា រចនាសម្ព័នដូចជាប្រសាទ Horyuji និង Himeji នៅតែអាចមើលឃើញរហូតមកដល់សព្វថ្ងៃនេះ ដោយសារការជួសជុល ការងារដោយផ្អែកលើបច្ចេកទេសបុរាណ ។
ក្នុងចំណោមបច្ចេកទេសដទៃទៀត ត្រូវបានទទួលស្គាល់ កាលពីថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មាធិការអន្តររដ្ឋាភិបាល នៃអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់U.N. ត្រូវបានគេធ្វើកម្រាលឥដ្ឋ“ ស៊ូអា” ជាការប្រមូលផលសំបក ឈើស៊ីបរបស់ជប៉ុន សម្រាប់ធ្វើដំបូលគំនូរខ្មុក នៃរចនាសម្ពន្ធ័បុរាណ និងការផលិតកម្រាលTatami ៕ដោយ៖លី ភីលីព