កីឡា

Klopp៖ពាន Premier League ពិតជាប្រកួតប្រជែងគ្នា ខ្លាំងពេកហើយ

គ្រូបង្វឹកអាល្លឺម៉ង់លោក Jurgen Klopp នៅថ្ងៃនេះបានធ្វើការលើកឡើងថាមកដល់ ពេលនេះលោកតែងតែប្រើប្រាស់វិធីសាស្ត្រយ៉ាងម៉ត់ចត់និងតានតឹងបំផុត នៅគ្រប់ការប្រកួតទាំងអស់ នៅក្នុងលីគអង់គ្លេសប៉ុន្តែ មិនបានរំពឹងទេថា នឹងក្លាយទៅជាក្លឹបខ្លាំងបំផុត លើលោកច្រើនឆ្នាំ ជាប់គ្នានោះទេ។

បន្ទាប់ពីបានជួយឲ្យ Liverpool លើកពានរង្វាន់កំពូលអង់គ្លេស ជាលើកដំបូងកាលពីរដូវកាលមុននិងពាន Champion League ផងនោះពេលនេះលោក Klopp ទើបតែត្រូវបានគេបោះឆ្នោត ឲ្យជាប់ឈ្មោះជាគ្រូបង្វឹកល្អបំផុតរបស់ FIFA ផងដែរ។

ប៉ុន្តែលោក Klopp បាននិយាយបែបនេះថាគ្មានអ្នកណាម្នាក់ ដែលអាចក្លាយទៅជាអ្នកត្រួតត្រានិងស្ថិតនៅកំពូលនៃលីគអង់គ្លេសបានយូរនោះទេ ពីព្រោះថាវាពិតជាលំបាក ខ្លាំងណាស់។ លីគមានការប្រកួតប្រជែងគ្នាខ្លាំងពេក ហើយនិងសូម្បីទាំងការវិភាគនៃការប្រកួតទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top