បេក្ខភាពប្រធានក្លឹប Barcelona លោក Agusti Benedito បាននិយាយកាលពីពេលថ្មីៗនេះថា ប្រសិនបើក្លឹប Paris Saint-Germain ចង់បានខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មែន បើនិយាយផ្នែកសេដ្ឋកិច្ច Barcelona ទប់មិនជាប់ទេ។
លោកបាននិយាយថា៖ “ នៅពេលដែលខ្ញុំឮថា Neymar ចង់លេងជាមួយ Messi ពេលនោះខ្ញុំក៏គិតថា ចប់ហើយ ពួកអស់នេះលេងចូលមិនបានទេ ព្រោះថា PSG ជារបស់ពួកកាតារ។ បើ PSG ចង់បាន Messi បើនិយាយរឿងលុយកាក់ យើងទប់មិនបានទេ “ ។
លោកបានបន្តថា៖ “ ខ្ញុំសង្ឃឹមថា Messi នៅថ្ងៃណាមួយនឹងនិយាយថា គេចង់បន្តនៅក្លឹបទៀត ក្រោយចំណាយពេលនៅទីនេះអស់ ២០ឆ្នាំ “ ។
Messi បង្ហាញចំណាប់អារម្មណ៍ថា ចង់ចេញពី Barcelona កាលពីរដូវក្ដៅកន្លងទៅ។ នៅពេលនេះ ក្លឹបមួយចំនួននៅអឺរ៉ុប បានចេញមុខភ្លាមៗថា ពួកគេគ្មានលទ្ធភាពទិញ Messi ទេ៕ ប្រភព៖ sabay