បច្ចេកវិទ្យា

NTT Docomo បន្ទាបថ្លៃប្រើប្រាស់ទិន្នន័យធំៗ ក្រោមសម្ពាធរបស់ រដ្ឋាភិបាលជប៉ុន

តូក្យូ៖ក្រុមហ៊ុន NTT Docomo Inc បាននិយាយថា ខ្លួននឹងបញ្ចុះថ្លៃសេវាកម្មប្រចាំខែសម្រាប់ផែនការប្រើប្រាស់ទិន្នន័យដ៏ធំ របស់ខ្លួនរហូតដល់ទៅ ១០០០ យ៉េន (៩,៦ ដុល្លារ) ចាប់ពីខែមេសាក្នុងវិធានការមួយ ដែលកើតឡើងចំពេលមានសម្ពាធពី រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃសេវាទូរស័ព្ទចល័តយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

គូប្រជែងធំៗរបស់ខ្លួនដូចជាក្រុមហ៊ុន SoftBank Corp និងក្រុមហ៊ុន KDDI Corp ដែលប្រតិបត្តិការយីហោអាន់ធូទំនងជានឹងធ្វើតាមសញ្ញានៃការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងនៅក្នុងទីផ្សារកំពុងត្រួតត្រា។ក្រុមហ៊ុនDocomo ជាក្រុមហ៊ុនទូរស័ព្ទចល័តធំជាងគេរបស់ជប៉ុនដោយអតិថិជននឹងផ្តល់ជូនការប្រើប្រាស់ទិន្នន័យគ្មានដែនកំណត់ក្រោមបណ្តាញ 5G ក្នុងតម្លៃ ៦,៦៥០ យ៉េនក្នុងមួយខែបើប្រៀបធៀបជាមួយ ៧៦៥០ យ៉េនបច្ចុប្បន្នមានកម្រិតលើស ១០០ ជីហ្គាបៃ។

វានឹងគិតថ្លៃ ៦.៥៥០ យ៉េនសម្រាប់ផែនការប្រចាំខែ ៦០ ជីហ្គាបៃក្រោមបណ្តាញ 4G បើធៀបនឹង ៧.១៥០ យ៉េនជាមួយនឹងការប្រើប្រាស់ទិន្នន័យ ៣០ ជីហ្គាបៃ។ អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Docomo លោក Hozumi Tamura បានសារភាពថា ផែនការតម្លៃថ្មីនឹងឈានដល់ចំណូល ប៉ុន្តែលោកក៏បានបន្តថា ពួកគេរំពឹងថានឹងទាក់ទាញអតិថិជនកាន់តែច្រើន។ លោកបានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ិនធរណេតថា យើងនឹងធ្វើឲ្យមានការធ្លាក់ចុះនូវប្រាក់ចំណូលតាមរយៈការពង្រីកអាជីវកម្មរបស់យើងនៅក្នុងវិស័យផ្សេងទៀតរួមទាំងសេវាកម្មទូទាត់ប្រាក់ដោយមិនគិតថ្លៃ។

ក្រុមហ៊ុន KDDI បច្ចុប្បន្នផ្តល់ផែនការប្រើប្រាស់ទិន្នន័យ 5G គ្មានដែនកំណត់របស់ខ្លួនក្នុងតម្លៃ ៨,៦៥០ យ៉េនក្នុងមួយខែ ហើយខ្លួននឹងបង្ហាញផែនការថោកជាងនៅខែក្រោយ។ ក្រុមហ៊ុន SoftBank ផ្តល់ជូនសេវាកម្មទិន្នន័យ 50 ជីហ្គាបៃរបស់ខ្លួនក្រោមបណ្តាញល្បឿនលឿនក្នុងតម្លៃ ៨,៤៨០ យ៉េន៕ដោយ៖លី ភីលីព

Most Popular

To Top