អេហ្ស៊ីប៖ប្រជាជនអេហ្ស៊ីបបុរាណបានធ្វើដំណើរពីចម្ងាយ យ៉ាងឆ្ងាយទៅកាន់ទឹកដីវេទមន្តPunt ដើម្បីទទួលបានរបស់ របរពិសេសដូចជាគ្រឿងក្រអូប និងភូគព្ភសាស្ត្រ ប៉ុន្តែទីតាំងពិតនៃកន្លែងដ៏អស្ចារ្យនេះស្ថិតនៅជាអាថ៌កំបាំងសម្រាប់អ្នកវិទ្យាសាស្ត្រ អស់រយៈពេលជាងមួយសតវត្សរ៍រហូតមកដល់បច្ចុប្បន្ននេះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ក្រុមមួយមកពីមហាវិទ្យាល័យ Dartmouth បានកំណត់ការរករបស់ ប្រជាជនអេហ្ស៊ីបបុរាណហៅថា ទឹកដីរបស់ព្រះដោយតាមដានទីតាំងភូមិសាស្ត្រនៃសាកសពសត្វស្វាម៉ាំមី Baboonsត្រូវបានគេរកឃើញក្នុងផ្នូរ និងប្រាសាទអេហ្ស៊ីបត្រូវបាន គេជឿថា មានដើមកំណើតពីPunt។
ក្រុមអ្នកស្រាវជ្រាវបានវិភាគសាកសពសត្វស្វា Baboons មានអាយុកាល ៣.៣០០ ឆ្នាំ ត្រូវបានគេរកឃើញនៅប្រទេសអេហ្ស៊ីប ហើយប្រៀបធៀប សំណាកទាំងនោះជាមួយនឹងសំណាកជាលិកានៃសត្វទំនើបរស់នៅក្នុងតំបន់អាហ្វ្រិក។
បន្ទាប់ពីការត្រួតពិនិត្យ ក្រុមនេះបានរកឃើញថា សត្វស្វាBaboons មួយចំនួនត្រូវបានកើតនៅក្រៅប្រទេសអេហ្ស៊ីបហើយទំនងជានៅ Eritrea, Ethiopia ឬ Somalia ដើម្បីបង្រួមទីតាំងរបស់Punt។ ប្រជាជនអេហ្ស៊ីបពីបុរាណជឿថា សត្វស្វា Papio hamadryas baboons គឺជាសត្វដ៏ពិសិដ្ឋ ហើយប្រើវាជានិមិត្តរូបនៅក្នុងសិល្បៈ និងសាសនា។
ប្រភេទសត្វនេះស្ថិតក្នុងចំណោមសត្វដែលត្រូវបានឆ្លុះ នៅទីតាំងអង្គុយដោយកន្ទុយរបស់វាកោងទៅខាងស្តាំខ្លួន។ ពពួកសត្វមួយប្រភេទទៀតគឺ Papio Anubis ឬ Olive baboon ក៏ត្រូវបានឆ្លុះដែរ ប៉ុន្តែជាទូទៅវាត្រូវបានគេរុំដូចផ្លែដូងធំមួយតាមរបៀបឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់តិច ទោះយ៉ាងណា baboons មិនមានដើមកំណើតនៅប្រទេសអេហ្ស៊ីបទេ ប៉ុន្តែជាកន្លែងប្រមូលបានពីប្រទេសផ្សេងៗគ្នាជាពិសេសគឺPunt៕ដោយ៖លី ភីលីព