អាហ្វហ្គានីស្ថាន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា អ្នកនាំពាក្យមួយរូបរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់បានបាញ់ផ្លោងចំមូលដ្ឋានដ៏សំខាន់របស់សហរដ្ឋអាមេរិក- អង្គការណាតូ (NATO) នៅក្នុងស្រុក Bagram ខេត្ត Bagram របស់ប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃសៅរ៍នេះ ដែលហួសទៅដល់តំបន់ស្ថិតនៅភាគខាងជើងនៃក្រុងកាប៊ុល ។
គ្រាប់រ៉ុក្កែតនោះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីការស្លាប់ ឬខូចខាតអ្វីនៅឡើយទេ ។
លោកស្រី Wahida Shahkar អ្នកនំាពាក្យបានប្រាប់ដល់ស៊ិនហួតាមរយៈសារមួយថា “គ្រាប់រ៉ុក្កែតចំនួន០៥គ្រាប់បានបាញ់ផ្លោងចេញពីទីលាន Bagram ដែលចេញពីរថយន្តធុនធំដែលចតនៅទីតាំង Qalandar Khil នៃស្រុក Bagram នៅវេលាម៉ោង៥និង៣និង៥០នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃសៅរ៍នេះ” ។
មិនទាទ់មានក្រុមណាមួយអះអាងអំពីការវាយប្រហារនេះនៅឡើយទេ ៕