ប្លែកៗ

បុរសម្នាក់រស់នៅ អាយុ១,០០០ឆ្នាំមុន បរិភោគសត្វកណ្តូប ជាអាហារ បន្ទាប់ឆ្លងជំងឺ ត្រូពិកធ្វើឲ្យពោះវៀនធំ របស់លោកហើម រហូតដល់ ៦ ដងនៃទំហំធម្មតា

អាមេរិក៖សាកសពម៉ាំមីអាយុ ១០០០ ឆ្នាំបង្ហាញថា បុរសម្នាក់នៅសហរដ្ឋអាមេរិបានស្លាប់ដោយសារការទល់លាមក បន្ទាប់ពីបរិភោគសត្វកណ្តូបជាអាហារដើម្បីឲ្យរស់រានមានជីវិតពីជំងឺត្រូពិកដែលធ្វើឲ្យលោកមានសារធាតុមេហ្គាកូឡាដែលមានទំហំធម្មតា៦ដង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវអាមេរិកបានសិក្សាខ្លឹមសារនៃពោះវៀនតូច របស់បុរសដែលត្រូវបានគេឆ្លុះនៅពេលនេះត្រូវបានគេកប់នៅតំបន់ Lower Pecos Canyonlands នៃរដ្ឋតិចសាស់សហរដ្ឋអាមេរិក។ ពួកគេបានរកឃើញថា បុរសអកុសលមានជំងឺ Chagas បណ្តាលមកពីពពួកប៉ារ៉ាស៊ីតដែលផ្ទុកដោយសត្វល្អិត ធ្វើឲ្យលោកអភិវឌ្ឍជាមេហ្គាកូឡា។

ពួកគេបានបន្តថា ដោយសារតែការឈឺចាប់ខ្លាំង លោកត្រូវបានគេសម្រេចចិត្តឲ្យបរិភិគរបបអាហារជាសត្វកណ្តូបទំាងជើងរបស់ពួកគេ ត្រូវបានយកទៅដោយអ្នកថែរក្សានៅសហគមន៍របស់លោកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃជីវិតរបស់លោក។

ការសិក្សាបានអះអាងថា ទោះជាយ៉ាងណាក៏ដោយទីបំផុតលោកបានស្លាប់ ដោយសារករណីនៃការទល់លាមកធ្ងន់ធ្ងរ។ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញដាននៃរុក្ខជាតិមីក្រូទស្សន៍នៅក្នុងពោះវៀនធំរបស់លោកត្រូវបានបំបែកដាច់ពីគ្នា ដោយសារតែសម្ពាធមិនគួរឲ្យជឿនៅក្នុងប្រព័ន្ធពោះវៀនរបស់លោក៕ដោយ៖លី ភីលីព

Most Popular

To Top