បច្ចេកវិទ្យា

ផែនការផលិត នាវាចម្បាំងខ្លួនឯងទាំង៨គ្រឿង របស់តៃវ៉ាន់អាចទប់ស្កាត់ នៃការឈ្លានពានរបស់ចិន

បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាកោះតៃវ៉ាន់គឺត្រូវបានគេដឹងថាបានចាប់ផ្តើមធ្វើការផលិតនាវាចម្បាំង ក្នុងស្រុករបស់ខ្លួន ហើយដើម្បីអាច ធ្វើឲ្យកាន់តែប្រសើរនូវវិស័យ ការពារជាតិដែលអ្នកវិភាគ នយោបាយជាច្រើនបាននិយាយថាវានឹងអាចទប់ស្កាត់ទៅដល់ផែន ការឈ្លានពានដោយ ចិនតាមបែបកម្លាំងទ័ពជាមិនខាន។

គួរឲ្យដឹងដែរថាការដ្ឋានផលិតនាវាចម្បាំងទី១ក្នុងចំណោម៨គ្រឿង ដែលស្ថិតនៅក្នុងផែនការរបស់តៃវ៉ាន់គឺបានចាប់ផ្តើម ឡើងរួចទៅហើយកាលពីខែមុននៅភាគ ខាងត្បូងនៃទីក្រុង ផែសមុទ្រ Kaohsiung ហើយជឿជាក់ថានាវាដំបូងនឹងអាចធ្វើប្រតិបត្តិការបាននៅក្នុងឆ្នាំ២០២៥ជាមិនខាន។

ទោះបីជាយ៉ាងណាក្តីប្រទេសចិនកន្លងមកមិន ដែលបានបង្ហាញបំណងថា នឹងអនុញ្ញាតិឲ្យតៃវ៉ាន់ធ្វើសកម្មភាពណាដែលអាចឲ្យខ្លួនក្លាយ ជារដ្ឋឯករាជ្យនោះទេប៉ុន្តែ មេដឹកនាំរបស់តៃវ៉ាន់ លោកស្រី Tsai Ing Wen ក៏ធ្លាប់បាននិយាយដែរថារដ្ឋាភិបាលរបស់លោកស្រីកំពុងស្ថិតនៅក្នុងទីតាំងមួយដែលត្រូវចាំ បាច់ការពារប្រជាធិបតេយ្យ ពីការឈ្លានពានផ្តាច់ការ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top