ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល ១ក្បាលទៀត ទៅលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិវិញ

លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបន្តនាំយកសត្វពង្រូល ចំនួន ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ វិញ ប្រយោជន៍ដើម្បីឲ្យសត្វនេះ បានរស់រាន មានជីវិតឡើងវិញ ក្រោយទទួលបាន ពីប្រជាពលរដ្ឋ នាំយកមកប្រគល់ជូន។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង​ ០១នេះ មានទម្ងន់ជិត ៧គីឡូ ត្រូវបានប្រជាពលរដ្ឋ ចាប់បានដោយចៃដន្យ រួចបាននាំយកមក ប្រគល់ជូន លោកឧកញ៉ា ដើម្បីលែងចូលទៅ ក្នុងព្រៃធម្មជាតិវិញ។

ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណ ដល់ពលរដ្ឋរស់នៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលនាំយក សត្វពង្រូលនេះ យកមកប្រគល់ជូន លោកឧកញ៉ា ដើម្បីលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ និងមន្ត្រីរាជការគ្រប់ស្ថាប័ន សូមចូលរួមជួយថែរក្សា ការពារសត្វព្រៃ​ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងកុំទទួលទានអាហារ ចំអិនពីសាច់សត្វព្រៃ ដើម្បីរួមចំណែក ជាមួយសង្គមជាតិ ក្នុងការងារថែរក្សាសត្វព្រៃផង និងបរិស្ថានធម្មជាតិផងដែរ៕

Most Popular

To Top