នៅថ្ងៃនេះមានការអះអាងមួយថាកីឡាករខ្សែការពារ ឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea គឺត្រូវបានគេប្តូរចេញពីទីលានហ្វឹកហាត់ភ្លាមៗ ក្រោយពេលដែល បានទទួលរងការឈឺចាប់ ផ្នែកក្បាលជង្គង់ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី ក្រោយការស្កេនមើលស្ថានភាពគេដឹងថា វានឹងមិនមែនជារបួសធ្ងន់ធ្ងរ ពេកនោះទេ។
កីឡាករខ្សែការពារស្លាបស្តាំ Reece James ត្រូវបានចាកចេញពីទីលាន ភ្លាមក្រោយទទួលរងរបួសកាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែក្រុមគ្រូពេទ្យដែលបានក្រោយ មកធ្វើការពិនិត្យតាមដានទៅលើរបួស កីឡាករវ័យ២១ឆ្នាំរូបនេះ បានអះអាងថាវានឹងមិនធ្ងន់ធ្ងរនោះឡើយ។
ដូចនេះមានន័យថា James នឹងត្រូវខកខាន ការប្រកួតជាមួយនឹង West Ham នៅយប់ថ្ងៃចន្ទនេះដែលអាចដាក់ជំនួសមកវិញនូវកីឡាករ ជើងចាស់ Cesar Azpilicueta ៕ប្រែសម្រួល៖ស៊ុនលី