ទីក្រុង Coventry ៖បច្ចេកវិទ្យា Scalextric-style ដាក់តាមផ្លូវជាតិត្រៀមសាក អាគុយរថយន្តអគ្គិសនីអាចនឹងត្រូវបានសាងសង់ក្នុងទីក្រុង Coventry ក្នុងពេលឆាប់ៗនេះ ខណៈអ្នកស្រាវជ្រាវបានរិះរកវិធីដើម្បីដោះស្រាយជាមួយ ការលំបាកបំផុតនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវកំពុងកំណត់ស្គាល់ថា នេះជាការសាកថ្មឥតខ្សែ (DWC) ហើយបច្ចេកវិទ្យានេះនឹងធានាបាននូវការផ្គត់ផ្គង់ថាមពលដែល មិនមានការរំខាន ដល់រថយន្តអគ្គិសនីនៅពេលកំពុងដំណើរការ។ គម្រោង“ DynaCov” មានតម្លៃ ៤១៩,០០០ ផោនគាំទ្រដោយក្រុមប្រឹក្សាទីក្រុង Coventry, Toyota, National Express និងក្រុមហ៊ុន ដទៃទៀតនឹងការឃើញឧបករណ៍អគ្គិសនីបង្កប់នៅក្រោមផ្លូវមួយចំនួននៃទីក្រុង។
ឧបករណ៏ទាំងនេះនឹងត្រូវបានភ្ជាប់ទៅនឹងការ ផ្គត់ផ្គង់មេនឹងបញ្ជូនថាមពលដោយគ្មានខ្សែទៅអ្នកទទួលនៅក្នុងកង់របស់យានយន្ត។ ចរន្តអគ្គិសនីនឹងត្រូវបញ្ជូនពីអ្នកទទួលទៅអាគុយរបស់ EV ដោយផ្តល់ឲ្យវានូវប្រភពថាមពលជា បន្តបន្ទាប់នៅពេល កំពុងធ្វើចលនា ហើយជាធម្មតាEVsត្រូវតែជាស្ថានីយ៍ដើម្បីបញ្ចូលអាគុយ ខណៈពួកគេត្រូវបានដោតចូលស្ថានីយ៍សាកនៅតាមដងផ្លូវ និងនៅចំណតរថយន្តដោយ ចំណាយពេល ដ៏មានតម្លៃសម្រាប់អ្នកបើកបរ។
DWC អាចត្រូវបានតំឡើងនៅលើរថយន្តរឺក៏យានយន្តធំៗ ដូចជារថយន្តក្រុង ឬរថយន្តដឹកទំនិញដែលធ្វើឲ្យពួកគេអាចសាកអាគុយបានគ្រប់ពេល និងកាត់បន្ថយចំនួនស្តុបឈប់សន្សំសំចៃពេលវេលា។ ប្រព័ន្ធនេះក៏អាចដោះស្រាយ និងការភ័យខ្លាចរបស់អ្នកបើកបរដែលថា ពួកគេមិនមានបន្ទុកគ្រប់គ្រាន់លើរថយន្ត EV របស់ពួកគេដើម្បីនាំពួកគេទៅកាន់គោលដៅរបស់ពួកគេ៕