the Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបបារាំង Marseille នៅតែមិនទាន់អាចបោះបង់ចោលបំណងចង់បានកីឡាករខ្សែប្រយុទ្ធ ឆ្នើមជើងចាស់ Olivier Giroud ត្រឡប់មកវិញ នៅឡើយហើយក្នុងកំពុង បន្តសកម្មភាពរបស់គាត់នៅឡើយ។
គេអាចមើលឃើញថាក្រោយបាត់បង់ តំណែងនៅជម្រើស១១នាក់ដំបូងមួយរយៈមកពេលថ្មីៗនេះទំរង់លេងដ៏ល្អរបស់គាត់បានធ្វើឲ្យ Chelsea បាន ដាក់គាត់ឲ្យមកលេងក្នុងនាមជាកីឡាករជួរមុខសាជាថ្មី ទាំងដែលក្លឹបជាច្រើននៅបន្តតាមចែចង់ខ្សែប្រយុទ្ធបារាំងរូបនេះ។
ក្រៅតែពី Marseille គេក៏បានជឿជាក់ដែរថាមានទាំងក្លឹប AC Milan និង Inter Milan សុទ្ធតែបានដាក់សំណើរចង់ចរចាទិញកីឡាករវ័យ ៣៤ឆ្នាំរូបនេះប៉ុន្តែគេដឹងថា Marseille គឺបានត្រៀមរួចរាល់ហើយសម្រាប់ការងាររបស់ខ្លួនក្នុងខែមករានេះដើម្បី Giroud៕
ប្រែសម្រួល៖ស៊ុនលី