ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by CellCard នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នៅសង្វៀនTV5ព្រែកថ្លឹង អ្នកប្រដាល់ យ៉ន ពិសី ក្លិបសាលវ័ន្ដកីឡាដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីប្រកួតឈ្នះអ្នកប្រដាល់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
សម្រាប់ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះ ចាប់ផ្ដើមស្នូលជួងភ្លាមៗក៏វាយប្រហារលើគ្នាទៅវិញទៅមកតាំងពីដើមទឹកទី១ដល់ទី៣ ចំណែកនៅទឹកទី១ ឡុង ខេត្ត ហាក់ដូចជាវ៉ៃចេញបានច្រើនតែមិនសូវចំគោលដៅឡើយ ចំពោះពិសីវិញរូបគេវ៉ៃចេញមួយៗ មែនតែចំគោលដៅបានល្អ។ ដូច្នេះធ្វើឲ្យអ្នកប្រដាល់ យ៉ន ពិសីមានប្រៀបច្រើនជាងឡុង ខេត្ត សរុបទំាង៣ទឹក ចៅក្រមទំាង៥រូបសម្រេចចិត្តឲ្យ៣ យ៉ន ពិសី ឈ្នះឡុង ខេត្តផ្តាច់តែម្តង។
សម្រាប់អ្នបប្រដាល់ ដែលទទួលបានជើងឯក TV5 Boxing Knock-Out Serie by CellCard នឹងទទួលពានដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ហើយអ្នកចាញ់ទទួលបាន២,០០០ដុល្លារ ចំពោះឡុង ខេត្ត ប្រជែងយកចំណាត់ថ្នាក់លេខ៣ បើឈ្នះបាន៧៥០ដុល្លារ ចំពោះអ្នកចាញ់បាន៥០០ដុល្លារ ៕