ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ Takeda ជំរុញឲ្យមានតម្លាភាព ក្នុងការចាក់វ៉ាក់សាំង ការពារមេរោគ COVID-19

តូក្យូ៖ប្រធានក្រុមហ៊ុនផលិតឱសថធំជាងគេនៅអាស៊ី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតឱសថត្រូវតែមានតម្លាភាពអំពីហានិភ័យ និងគុណប្រយោជន៍ នៃវ៉ាក់សាំងក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការរាតត្បាតនៃ COVID-19នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Takeda ជាក្រុមហ៊ុនផលិតឱសថធំបំផុតមួយ នៅលើពិភពលោកមិនបានបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនឡើយទេ ប៉ុន្តែបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនជាច្រើនដើម្បីចែកចាយថ្នាំរបស់ពួកគេនៅប្រទេសជប៉ុន និងកំពុងធ្វើតេស្តិ៍ព្យាបាលមេរោគផងដែរ។ លោក Christophe Weber នាយកប្រតិបត្តិបានប្រាប់ ក្នុងបទសម្ភាសន៍មួយថា យើងត្រូវគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អមានតម្លាភាព និងមានការអប់រំខ្ពស់តាមរបៀប ដែលយើងណែនាំផលិតផល។

លោក Weber បានចូលរួមជាមួយ Takeda ក្នុងឆ្នាំ ២០១៤ និងបានទទួលការងារកំពូលមួយឆ្នាំក្រោយមកបន្ទាប់ពីជិត ២ ទសវត្សនៅ GlaxoSmithKline ចក្រភពអង់គ្លេសបាននិយាយថា ថ្នាំ ឬវ៉ាក់សាំងមិនដែលល្អឥតខ្ចោះនោះទេ។ ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា ឧស្សាហកម្មនេះអាចពន្យល់ពីហានិភ័យ និងអត្ថប្រយោជន៍បានត្រឹមត្រូវ។

ជនជាតិបារាំងថែមទាំងមើលឃើញ នូវឱកាសមួយដែលការបង្កើតនេះ អាចជួយជំរុញការកើនឡើងនៃភាពមិនប្រាកដប្រជា និងការប្រឆាំង ទាំងស្រុងចំពោះការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក។ លោកបានបន្តថា វាគួរឲ្យចាប់អារម្មណ៍ក្នុងការមើលឃើញ តែការស្ទាក់ស្ទើរនៃការចាក់វ៉ាក់សាំងគឺខ្លាំង ជាពិសេសនៅក្នុងប្រទេសមួយចំនួន ប៉ុន្តែវ៉ាក់សាំងជាច្រើនកំពុងការពារប្រឆាំងនឹងជំងឺដែលមនុស្សមិនធ្លាប់ឃើញ៕ ដោយ៖លី ភីលីព

Most Popular

To Top