ព័ត៌មានអន្តរជាតិ

កម្រិតទឹកសមុទ្រ នឹងកើនឡើងដល់ ជិត២ម៉ែត្រនៅចុង សតវត្សរ៍ បើផែនដីមានកម្ដៅ៧ អង្សាសេទៀត

ឡុង៖ការសិក្សាបានបង្ហាញថា មនុស្សដែលរស់នៅតាមឆ្នេរ សមុទ្ររាប់រយលាននាក់កំពុងប្រឈមនឹងហានិភ័យគ្រោះថ្នាក់ដ៏ធំបំផុត នៅពេលកម្រិតទឹកសមុទ្រនៅជុំវិញពិភពលោកអាចនឹងកើនឡើងជាង១,៤ម៉ែត្រនៅចុងសតវត្សរ៍នេះ ប្រសិនបើ សីតុណ្ហភាពបន្តកើនឡើង៧អង្សារថែមទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យ Imperial College London បានព្រមានថា ផលប៉ះពាល់នៃការឡើងកម្ដៅផែនដីលើផ្ទាំងទឹកកកគ្របដណ្តប់ លើអង់តាក់ទិកខាងលិច និងហ្គ្រីនឡែនត្រូវបានគេប៉ាន់ស្មានមិនដល់។ អ្នកដឹកនាំសាស្រ្តាចារ្យ Martin Siegert បាននិយាយថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅតែមានការកើនឡើង ហើយកម្ដៅខ្លាំង៧ អង្សាសេត្រឹមឆ្នាំ ២១០០ ស្ថិតក្នុងស្ថានភាព ដែលអាចកើតមាន។

ការសិក្សាថ្មីមួយត្រូវបានចេញផ្សាយ លើទិនានុប្បវត្តិ One Earth បានព្យាករណ៍ថា ផ្ទាំងទឹកកកទាំងនេះនឹងមានបរិមាណរាប់ពាន់លានតោន ប្រសិនបើមានសីតុណ្ហភាពកើនឡើង ៧ អង្សាសេក្នុងរយៈពេលមួយសតវត្សរ៍ខាងមុខ។ ប្រការនេះនឹងបន្សល់ទុករបាំង ទឹកជំនន់នៅលើពិភពលោកមិនគ្រប់គ្រាន់ដែលបង្កគ្រោះថ្នាក់ដល់ មនុស្សរាប់រយលាននាក់រស់នៅក្នុងសហគមន៍ និងឆ្នេរនៅជុំវិញពិភពលោក។

ការព្យាករណ៍របស់ពួកគេផ្អែកលើការវិភាគរយៈពេលមុន នៃការប្រែប្រួលអាកាសធាតុធម្មជាតិដែលបានរកឃើញថា ផ្ទាំងទឹកកកឆ្លើយតបនឹងការឡើង កម្ដៅដោយការបាត់បង់ម៉ាសយ៉ាងឆាប់រហ័សក្នុងអត្រា ខ្ពស់ជាងពេលបច្ចុប្បន្ននេះ៕ដោយ៖លី ភីលីព

Most Popular

To Top