អ្នកចាត់ការរបស់ Manchester United លោក Ole Gunnar Solskjaer បានសរសើរពីទម្រង់លេងក្រុមរបស់លោកកាលពីយប់មិញ ចំពោះលទ្ធផលឈ្នះ៦-២ លើ Leeds។ ប៉ុន្តែលោកគិតថា ការប្រកួតនេះគួរតែបញ្ចប់ ១២-៤។
មានការស៊ុតដល់ទៅ៤៣ជើង អំឡុងពេលការប្រកួត៩០នាទីនៅ Old Trafford រវាង Man Utd និង Leeds United។ Scott McTominay របស់បិសាចក្រហម បានក្លាយជាកីឡាករដំបូង ក្នុងប្រវត្តិសាស្ត្រ Premier League រកបាន២គ្រាប់ ក្នុងការចាប់ផ្ដើមការប្រកួតបាន៣នាទី។
ការឈ្នះនេះបានជួយឲ្យ United ឡើងទៅលេខ៣នៃតារាងពិន្ទុលីគ។ ក្រោយបញ្ចប់ការប្រកួតលោក Solskjaer បាននិយាយថា ការប្រកួតនេះ ចាប់ផ្ដើមជក់ចិត្តតាំងតែនាទីទីមួយ។ ហើយក្រុមរបស់លោកបានត្រៀមគម្រោងរួចរាល់ សម្រុកទៅមុខពេលដែលបាល់ដល់ជើង។ វាគឺជាការប្រកួតប្រជែងគ្នា។ លទ្ធផលគួរតែ ១២-៤។
Manchester United គម្លាតតែ៥ពិន្ទុប៉ុណ្ណោះ ពីក្រុមកំពូលតារាង Liverpool ហើយកំពុងសល់មួយប្រកួតក្នុងដៃទៀត។ យ៉ាងណា សម្រាប់ការនិយាយរឿងប្រជែងពាន Solskjaer មិនទាន់ហ៊ានបរិយាយច្រើនទេ ព្រោះការលេងទើបតែបាន១៣ប្រកួត៕ ប្រភព៖ sabay