កីឡា

ធ្លាយ​ដំណឹង ​Salah ​មិន​សប្បាយចិត្ត ​ហើយ Liverpool ​ចង់​លក់​ចេញ​ម៉ង់

ខ្សែ​ប្រយុទ្ធ Mohamed Salah ​កំពុង​តែ​មិន​សប្បាយ​ចិត្ត​នៅ​ក្រុម Liverpool ​នោះ​ទេ ​ហើយ​ក្លឹប​អង់គ្លេស​មួយ​នេះ ​ក៏​ទំនង​ជា​នឹង​លក់​កីឡាករ​រូប​នេះ​ផង​ដែរ។ ​នេះ​បើ​តាម​មិត្ត​រួម​សញ្ជាតិ​អេហ្ស៊ីប​របស់​គេ​ឈ្មោះ Mohamed Aboutrika ។

បើ​តាម Aboutrika ​បាន​និយាយ​ថា​រឿង​មួយ ​ដែល​ធ្វើ​ឱ្យ Salah ​មិន​សប្បាយ​ចិត្ត​ ព្រោះ​រូបគេ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ជា​ ប្រធាន​ក្រុម​កាល​លេង​ទល់ Midtjylland ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​ដើម​ខែ​នេះ។ ដោយ​ប្រកួត​នោះ ​លោក Klopp ​បាន​ដាក់​ឱ្យ​ Trent Alexander-Arnold ​ឱ្យ​ធ្វើ​ជា​ប្រធាន​ក្រុម។ រឿង​មិន​សប្បាយ​ចិត្ត​នេះ​ហើយ ​ទើប​បាន​ធ្វើ​ឱ្យ ​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ​ចង់​ចាកចេញ​ពី​អង់គ្លេស​ហើយ ​ដោយ​អាច​នឹង​ទៅ​អេស្ប៉ាញ​ ជា​ជម្រើស​របស់​គេ។

​យ៉ាងណាមិញ ​កន្លង​មក​នេះ Salah ​ក៏​បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ ទាក់ទង​នឹង​ការ​ទៅ​លេង​នៅ​អេស្ប៉ាញ​ផង​ដែរ។ ​អតីត​កីឡាករ Chelsea ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា Madrid ​និង Barcelona ​ជា​ក្លឹប​កំពូល​។ យើង​មិន​អាច​ដឹង​ថា ​នឹង​មាន​អ្វី​កើត​ឡើង​ នៅ​ថ្ងៃ​អនាគត​នោះ​ទេ”៕ ប្រភព៖ sabay

Most Popular

To Top