កីឡាករអន្តរជាតិបារាំង Dembele ដែលធ្លាប់ បានទទួលរងរបួសកាលពីដើម ខែធ្នូកន្លងមកនោះត្រូវបាន the Goal ចេញផ្សាយថាបានត្រឡប់ មកចូលរួមហ្វឹកហាត់ឡើងវិញហើយ ជាមួយនឹង Barcelona។
ការវិលត្រឡប់វិញនៅពេលនេះ មានន័យថាកីឡាករ ខ្សែប្រយុទ្ធជើងឆ្វេងមួយនេះ នឹងអាចមានវត្តមាននៅក្នុងការប្រកួតដ៏ សំខាន់មួយនៅចុងខែ ប៉ះនឹងក្រុម Eibar។
Dembele ត្រូវបានគេមើលឃើញថា មានវត្តមានហ្វឹកហាត់ជាមួយនឹងក្លឹប កាលពីថ្ងៃអាទិត្យប៉ុន្តែការប្រកួតនៅថ្ងៃអង្គារ នេះប៉ះ នឹងក្រុម Valladolid នឹងហាក់ដូចជា ឆាប់រហ័សពេកសម្រាប់ កីឡកររូបនេះបង្ហាញខ្លួនឡើងវិញ៕ប្រែសម្រួល៖ស៊ុនលី