ញូវយ៉ក: ខណៈតម្លៃហ៊ុនរបស់ក្រុមហ៊ុនTesla បានកើនឡើងខ្ពស់រហូតដល់៧០០ភាគរយ នៅផ្សារហ៊ុនអាមេរិក បានធ្វើឲ្យលោកElon Muskក្លាយជាមហាសេដ្ឋីកំពូលលំដាប់ទី២លើពិភពលោក។
យោងតាមទស្សនាវដ្ដី Forbes andសារព័ត័មាន Bloomberg ឱ្យដឹងថា ពេលនេះ លោក Elon Musk គឺជាអ្នកមានបំផុតទី២ក្នុងពិភពលោក ខណៈពេលក្រុមហ៊ុនTesla ចុះបញ្ជីក្នុងផ្សារភាគហ៊ុនអាមេរិក S&P 500 ជាផ្លូវការកាលពីថ្ងៃច័ន្ទ សប្ដាហ៍មុន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Elon Musk មួយនេះ បានក្លាយជាភាគហ៊ុនដែលហក់ឡើងកំពូលភ្លាមៗ នៅក្នុងសន្ទស្សន៍ផ្សារហ៊ុនសម្រាប់ឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មានCNN ចុះផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនTesla បានក្លយជាក្រុមហ៊ុនធំបំផុត ដែលមិនធ្លាប់ដាក់បញ្ចូលក្នុងសន្ទស្សន៍ផ្សារហ៊ុននេះ។ ជាមួយទីផ្សារដែលមានតម្លៃជាង៦២៥ពាន់លានដុល្លារ ភ្លាមៗវាបានក្លាយជាក្រុមហ៊ុនមានតម្លៃធំបំផុតទី៦ នៅក្នុងផ្សារភាគហ៊ុន S&P 500។
បច្ចុប្បន្នក្រុមហ៊ុន Tesla មានតម្លៃជាងច្រើនក្រុមហ៊ុន Berkshire Hathaway របស់លោកWarren Buffett ជាង១០០ពាន់លានដុល្លារ ហើយទ្រព្យសកម្មផ្ទាល់ខ្លួនរបស់លោក Elon Musk ក៏មានតម្លៃជាងទ្រព្យសកម្មផ្ទាល់ខ្លួនរបស់លោក Warren Buffett ដែរ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla (TSLA) បានហក់ឡើងជិត៧០០% រហូតដល់មកពេលនេះ ដែលច្រើនជាងទ្វេរដង បើធៀបនឹងភាគហ៊ុនកំពូលប្រចាំឆ្នាំ២០២០ នៅក្នុងសន្ទស្សន៍ផ្សារហ៊ុននេះ។ ភាគហ៊ុននេះបានហក់ឡើងជិត៦៥% ចាប់តាំងពីក្រុមហ៊ុន Tesla ប្រកាសចុះបញ្ជី ក្នុងទីផ្សារភាគហ៊ុន S&P 500 កាលពីពាក់កណ្ដាលខែវិច្ឆិកា។
ភាគហ៊ុនដែលហក់ឡើងខ្ពស់បំផុតទី២ នៅក្នុងផ្សារភាគហ៊ុន S&P 500 នៅឆ្នាំនេះក៏ជាក្រុមហ៊ុន ដែលទើបចុះបញ្ជីចូលផ្សារហ៊ុនថ្មីៗនេះដែរ។ ក្រុមហ៊ុនអាជីវកម្មអេឡិចត្រូនិកEtsy (ETSY) ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុននេះកាលពីខែកញ្ញា បានហក់ឡើងប្រហែល៣២៥%សម្រាប់ឆ្នាំនេះ។
ចំណែកក្រុមហ៊ុនCarrier Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន United Technologiesក្រោយច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុនRaytheon បានហក់ឡើងប្រហែល២២៥%។
ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរួមមានក្រុមហ៊ុន Nvidia (NVDA) ក្រុមហ៊ុន AMD (AMD) ក្រុមហ៊ុន PayPal (PYPL) ក្រុមហ៊ុន Bath & Body Works និងក្រុមហ៊ុន L Brands (LB) ក៏សុទ្ធតែបានហក់ឡើងជាងទ្វេដងនៅឆ្នាំនេះ។
ក្រុមវិនិយោគិនធំៗ នឹងត្រូវទិញភាគហ៊ុនរបស់ក្រុមហ៊ុនTesla នៅពេលក្រុមហ៊ុននេះ ក្លាយជាភាគហ៊ុនផ្លូវការនៅផ្សារភាគហ៊ុនS&P 500។ ក្រុមហ៊ុនធំៗជាច្រើន បានទិញភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន Tesla រួចទៅហើយ ព្រោះវាពិតជាពិបាកនឹងធ្វើឱ្យខ្លួនលេចធ្លោ នៅក្នុងផ្សារណាស់ ប្រសិនបើគ្មានភាគហ៊ុន ដែលទទួលបាន លទ្ធផលល្អបំផុតប្រចាំឆ្នាំទេនោះ៕ប្រភព៖propertyarea