ព្រឹត្តិការណ៍

កងទ័ពាមេរិក នឹងចាកចេញ ពីសូម៉ាលី ប៉ុន្តែ នៅតែស្ថិតនៅក្នុង តំបន់អាហ្វ្រិក

បរទេស៖មេដឹកនាំទីបញ្ជាការប្រចំានៅតំបន់អាហ្វ្រិករបស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា បើទោះជាកងទ័ពសហរដ្ឋអាមេរិក នឹងចាកចេញពីប្រទេសសូម៉ាលីក៏ដោយ ក៏កងទ័ពទាំងនោះ នឹងនៅតែប្រចាំឈរជើងនៅក្នុងទីណាមួយ នៅតំបន់អាហ្វ្រិកខាងកើតដែរ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃទី០៤ ខែធ្នូថា ស្ថិតក្រោមបទបញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បុគ្គលិកនិងសម្ភារៈយោធាសហរដ្ឋអាមេរិក នឹងត្រូវដកចេញពីប្រទេសសូម៉ាលី នៅដើមឆ្នាំ២០២១។

គួរបញ្ជាក់ថាកងទ័ពសហរដ្ឋអាមេរិកសរុបមានចំនួនប្រហែល៧០០នាក់ នៅក្នុងប្រទេសសូម៉ាលី បានចូលរួម ក្នុងប្រតិបត្តិការប្រយុទ្ធនឹងក្រុមភេរវករឥស្លាម អាល់សាបាប ដោយបានធ្វើការបង្វឹកកងកម្លាំងទ័ពក្នុងតំបន់ និងការពារព្រលានយន្តហោះ Baledogle ស្ថិតនៅក្នុងប្រទេសសូម៉ាលីភាគខាងត្បូង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top